ឆា​ផ្សិត​ចម្រុះ​​​​




គ្រឿងផ្សំ :-​ផ្សិតចំបើង​ ​ ​ ​៥០​ក្រាម​-​ផ្សិតត្រចៀកកណ្តុរ ស​-​ខ្មៅ​ ​៥០​ក្រាម​ -​ផ្សិត​ស ឬ ផ្សិត​អំបោះ​ ​ ​៥០​ក្រាម​-​ផ្សិតចេក​ ​ ​ ​៥០​ក្រាម​-​ម្ទេសដៃនាង​ ​ ​៣-៤​គ្រាប់​-​ឫស​ជីរវ៉ាន់ស៊ុយ​ ​ ​២​គល់​-​ស្ករស​ ​ ​ ​១​ស្លាបព្រា​កាហ្វេ​-​ទឹកត្រី​ ​ ​ ​១​ស្លាបព្រា​កាហ្វេ​-​ខ្ទឹមស​ ​ ​ ​៤-៥​ក្លែប​-​ម្រេច​គ្រាប់​ ​ ​ ​១​ស្លាបព្រា​កាហ្វេ​-​ប្រេងឆា​ ​ ​ ​សម្រាប់​ឆា ។​វិធី​ធ្វើ :១-​លាង​សម្អាត​ផ្សិត​ផ្សេងៗ រួច​ទុក​ឲ្យ​ស្រស់ទឹក ។ បុក​ឫស​ជីរវ៉ាន់ស៊ុយ ខ្ទឹមស ម្រេច​គ្រាប់ និង​ម្ទេស ឲ្យ​ម៉ដ្ឋ រួច​យកទៅ​ឆា​ជាមួយ​ប្រេង ឲ្យ​ឈ្ងុយ ។​២-​ដាក់​បន្លែ​ផ្សេងៗ​ចូល​ឆា​ជាមួយគ្នា បន្ថែម​ទឹក​ចូលទៅ​បន្តិច រួច​ផ្សំ​រសជាតិ​តាម​ចំណូលចិត្ត ។