ខសាច់​ជ្រូក​ជាមួយ​ពង​ទាប្រៃ​



គ្រឿងផ្សំៈ​ពង​ទាប្រៃ គ្រឿង​ផាក់​ឡូ​វ ប្រេងឆា ស្ករ​-​ត្នោត សាច់ជ្រូក​បី​ជាន់ ទឹក​ស៊ុប​។​​*​វិធី​ធ្វើ ស្ងោរ​ពង​ទាប្រៃ​ឲ្យ​ឆ្អិន បកសម្បក​ចោល បន្ទាប់មក​ដាក់​កម្តៅ​ខ្ទះ​ឲ្យ​ក្តៅ រួច​ចាក់​ប្រេងឆា ឆា​ជាមួយ​គ្រឿងទេស​សម្រាប់ធ្វើ​ផាក់​ឡូ​វ​ទាំងអស់ ហើយ​ឆា​ច្រ ប​ល់​ចូលគ្នា​។ ក្រោយពេល​ឆា​រួចរាល់​ហើយ ដួស​យក​គ្រឿងទេស​ចេញ​។​​ ​បន្ទាប់មកទៀត យក​ស្ករពាង​ដាក់ចូល​ខ្ទះ​រម្ងាស់ តែ​មិន​ណែនាំ​ឲ្យ​ប្រើ​ទឹក ស៊ី​អ៊ីវ​ខ្មៅ​ទេ ព្រោះថា​គ្រឿង​ផាក់​ឡូ​វ នឹង​ឡើង​ខ្មៅ​ខ្លួន​វា ដោយសារ​ស្ករត្នោត ខ្លោច រួច​ចាប់ផ្តើម​ដាក់​សាច់ជ្រូក​បី​ជាន់​ឆា​ជាមួយគ្នា រួច​ចាក់ទឹក​ស៊ុប​ចូល បន្ទាប់ មក​ដាក់​ពង​ទាប្រៃ ដែល​បកសម្បក​ត្រៀម​ទុក​រួចជាស្រេច​នោះ ឆា​ច្របល់​ចូល គ្នា​។​​ ​កំណត់សម្គាល់​:​ប្រសិនបើ​ចង់បាន​រសជាតិ​កាន់តែ​ឆ្ងាញ់ គួរ​រក្សាទុក​ឲ្យ​បាន បី​ថ្ងៃ ដើម្បី​ឲ្យ​គ្រឿង​ជ្រាប​រសជាតិ​បាន​កាន់តែ​ល្អ​៕