*គ្រឿងផ្សំគាវបន្ទះពី ៤-៥ បន្ទះ សាច់មាន់កិន ១ចានចង្កឹះ ស្លឹកបាសស្រុសឆ្អិន រួចចិញ្ច្រាំ ឲ្យល្អិតកន្លះចានចង្កឹះ អំបិលកន្លះស្លាបព្រាបាយ ទឹកស៊ុបមាន់។*វិធីធ្វើ១-លាយសាច់មាន់កិន បន្លែស្លឹកបាសអំបិលច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់លើបន្ទះគាវខ្ចប់ឲ្យស្អាត។២-ដាក់ដាំទឹកឲ្យពុះ រួចបង់គាវចូលរង់ចាំរហូតដល់ឆ្អិន ទើបដួសឡើងទុកមួយអន្លើ។៣-ដាក់ដាំទឹកស៊ុបឲ្យពុះ ទើបយកដុំគាវ ដែលស្រង់ទុកនោះដាក់ចូលទៅក្នុងឆ្នាំងទឹកស៊ុបម្តងទៀត។ដំបូន្មាន: បន្លែស្លឹកបាសពោរពេញទៅដោយវីតាមីន A ជួយបំប៉នកែវភ្នែក ហើយអ្វីដែលសំខាន់ជាងគេនោះគឺ ជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។