សាច់​ទា​អាំង



*គ្រឿងផ្សំ​សាច់​ទ្រូង​ទា ០.១២​គីឡូក្រាម​,ប៉ូ​យ​កាក់ ០.០០៥​គីឡូក្រាម​, ម្រេច​ខ្មៅ ០.០០៣​គីឡូក្រាម​, ឈើ​ក្រអូប ០.០០២​គីឡូក្រាម​, ទឹក​ឆ្អិន ០.០០៣​គីឡូក្រាម​, ប្រេង​ឆា ០.០១​គីឡូក្រាម​, បេ​ប៊ី​ការ៉ុត ០.០៥​គីឡូក្រាម​, អង្ករ​សំរូប ០.០៧​គីឡូក្រាម​, អំបិល ០.០០២​គីឡូក្រាម​, ទឹក​ខ្មេះ ០.០៣​គីឡូក្រាម​, “តែ​”​អង់គ្លេស ០.០៦​គីឡូក្រាម​, ក្រវាញ ០.០០២​គីឡូក្រាម​, ខ្ញី ០.០៣​គីឡូក្រាម​, ទឹក​សណ្តែកសៀង ០.០២​គីឡូក្រាម​, ទំពាំង​បារាំង ០.០៥​គីឡូក្រាម​, ដើម​ខ្ទឹម ០.០២​គីឡូក្រាម​, ប៊័​រ ០.០១​គីឡូក្រាម​, ស្ករ ០.០៣​គីឡូក្រាម​, ខ្ទិះ ០.០៥​គីឡូក្រាម​។​​*​វិធី​ធ្វើ​-​បង់​ប៉ូ​យ​កាក់ ក្រវាញ ម្រេច ឈើ​ក្រអូប ខ្ញី ទឹក​ដាក់​ទៅ​ក្នុង​ឆ្នាំង​ស្ងោរ​។​-​ដាក់​ដាំ​រហូត​ដល់​ពុះ រួច​លើក​ចុះ បន្ទាប់មក​ដាក់​ថង់ “​តែ​” អង់គ្លេស​ត្រាំ​ក្នុងនោះ​រយៈពេល ៥​នាទី ទើប​ស្រង់​ចេញ​។​-​ចាប់ផ្តើម​បង់គ្រឿង ដែល​នៅសល់​ទាំងអស់​ចូល​គ្នា ទុកចោល​រយៈពេល​មួយ​យប់ បន្ទាប់មក​ដាក់​សាច់​ទា​ប្រឡាក់​ផ្អាប់​មួយ​យប់​។​-​យក​សាច់​ទាម​កចៀន រហូត​ដល់​ស្រួយ ទើប​យក​ទៅ​ដុត​ប្រមាណ ៣​នាទី​។​-​ធ្វើ​ទឹកជ្រលក់​ដោយ​ប្រើ​ស្ករ​-​ស ទឹកខ្មេះ​ឆឺ​រី និង ប្រេង​សល់​ពី​ចៀន​សាច់​ទា លាយ​ចូល​គ្នា​ឲ្យ​សព្វ​។​-​ដាំបាយ​ប្រើ​ខ្លាញ់ ចៀន​សាច់​ទា និង លាយ​ជាមួយ​គ្រឿងទេស​។​-​រួច​ហើយ​ដួស​ដាក់​ចាន​រៀបចំ​ទៅ​តាម​រូបភាព​ចាត់ទុកជា​ការ​ស្រេច​៕​