ស៊ុប​គ្រឿង​សមុទ្រ​



*​គ្រឿងផ្សំ​៖-​គ្រឿង​សមុទ្រ (​ប​ង្គា មឹក គ្រំ​ចំពុះទា​…) ៥០០​ក្រាម​, ប៉េងប៉ោះ​ទុំ​ចិញ្ច្រាំ ៤​ផ្លែ​, ខ្ទឹមក្រហម​ចិញ្ច្រាំ ៣​មើ​ម​ ទឹក​ប៉េងប៉ោះ ១​ស្លាបព្រា​បាយ​, អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​, ទឹក​ស៊ុប ២​កែវ​, ម្រេច​ម៉ដ្ឋ ២​ស្លាបព្រា​កាហ្វេ​, ស្រា​-​ស ៣​ស្លាបព្រា​បាយ​, ជីរ​នាងវង ៤-៥​សន្លឹក​, ខ្ទឹមស​ចិញ្ច្រាំ ២​ស្លាបព្រា​កាហ្វេ​, ដើម​ភ្លៅកង្កែប ២​ធាង​, ម្ទេសផ្លោក​ក្រហម​ហាន់ ១​ផ្លែ​។​*​វិធី​ធ្វើ​៖- បំពង​ខ្ទឹមស ឱ្យ​ឈ្ងុយ រួច​ហើយ​ថែម​ទឹក​ប៉េងប៉ោះ ប៉េង​បោះ​ទុំ​ចិញ្ច្រាំ ខ្ទឹមក្រហម​ចិញ្ច្រាំ ដើម​ភ្លៅកង្កែប ហើយ​ឆា​ច្របល់​បញ្ចូល​គ្នា​ឱ្យ​សព្វ​។ បន្ទាប់មក ថែម​ស្រា​-​ស​ចូល រំងាស់​ឱ្យ​ពុះ សឹម​ថែម​ទឹក​ស៊ុប​ចូល រំងាស់​បន្ត​ឱ្យ​ពុះ​ម្តងទៀត សឹម​ថែម ជីរ​នាងវង ចូល ហើយ​បន្ថយ​ភ្លើង រួច​បន្ត​រំងាស់​ទៀត​។​​-​ចំពោះ​បង្គា មឹក និង​គ្រំចំពុះទា ត្រូវ​អាំង​ឱ្យ​ឆ្អិន​ជាមុនសិន​។ ឯ​ទឹក​ស៊ុប ដែល​រំងាស់​នេះ យក​តម្រង​មក​ត្រង​យកតែ​ទឹក ហើយ​យកទៅ​ដាក់​រំងាស់​លើ​ភ្លើង​ម្តងទៀត មុន​នឹង​ថែម​គ្រឿង​សមុទ្រ​អាំង​ចូល រួច​បង់អំបិល និង​ម្រេច ជា​ការ​ស្រេច​៕​