ឆា​ងាវ​ជាមួយនឹង​ប្រេងខ្យង​​​




៙ គ្រឿងផ្សំ :- ប្រេងឆា​- ដើម​គីន​ឆាយ - ខ្ទឹមស​- ខ្ញី​- ម្រេច​- ទឹក​ប្រេងខ្យង​- ទឹក​ស៊ុប​មាន់​- ទឹក​សណ្តែកសៀង​- ស្រា​អង្ករ​- ងាវ​៙ វិធី​ធ្វើ :យក​ខ្ទះ​ដាក់​ឲ្យ​ក្តៅ​រួច​ចាក់​ប្រេងឆា​ចូល ទើប​យក​ដើម​គីន​ឆាយ​កាត់​ជា​កង់ៗ ឆា​រហូតដល់​ឡើង​ពណ៌​ត្នោត ទើប​ដួស​ចេញ ។ បន្ត​មក​ថែម​ប្រេងឆា​ចូល​បន្តិចទៀត ហើយ​យក​ខ្ញី ខ្ទឹមស ម្រេច​ឆា​ជាមួយគ្នា​ដោយ​ទុកចោល ៣០ វិនាទី​ទើប​ដួស​ចេញ ។ បន្ទាប់មក​យក​ងាវ ប្រេងខ្យង និង​ស្រាស​ឆា​ជាមួយគ្នា​ប្រហែលជា ៣ នាទី ឬ​រហូតដល់​ងាវ​បើក​សម្បក រួចហើយ ដួស​វា​ចេញ​ទុក​មួយផ្នែក បន្ត​មក​ទើប​យក​ឆ្នាំង​ថ្មី​ដាក់​ប្រេងឆា រួចហើយ​យក គីន​ឆាយ ខ្ញី និង ងាវ​ដែល​ឆា​ហើយ​នោះ​ដាក់ចូល​កូរ​ឲ្យ​សព្វ ទើប​ដាក់​ប្រេ​ខ្យង និង​ម្សៅ​ស៊ុប​មាន់​ចូល​កូរ​ឲ្យ​សព្វ​ភ្លក្សមើល​តាម​ការចូល​ចិត្ត​ជាការ​ ស្រេច