គ្រឿងផ្សំ :-សាច់មាន់ស្រែ កាប់ដុំធំៗ ១ក្បាល-ស្ករក្រហម ១-២ស្លាបព្រាបាយ -អំបិល ១ស្លាបព្រាកាហ្វេ-ទឹកដោះគោស្រស់ ១-២ចានចង្កឹះ-ទឹកអម្ពិលទុំ ៣ស្លាបព្រាបាយ-ទឹកជ្រលក់រសជាតិប៉េងប៉ោះ ២-៣ស្លាបព្រាបាយ-ទឹកស៊ីអ៊ីវ ២-៣ស្លាបព្រាបាយ ។វិធីធ្វើ :១-លាងសម្អាតសាច់មាន់ រួចទុកឲ្យស្រស់ទឹក ។ ផ្សំស្ករ អំបិល ទឹកអម្ពិលទុំ ទឹកជ្រលក់រសជាតិប៉េងប៉ោះ ទឹកស៊ីអីវ និងទឹកដោះគោស្រស់ បញ្ចូលគ្នា ។២-យកដុំសាច់មាន់ ទៅប្រឡាក់ជាមួយគ្រឿងផ្សំ ឲ្យចូលជាតិគ្នារួចយកទៅក្លាស្សេក្នុងទូទឹកកក ១៥ នាទី មុននឹងយកទៅអាំងលើចង្ក្រានធ្យូង ឲ្យឆ្អិនតាមចំណូលចិត្ត ទទួលទានជាមួយទឹកជ្រលក់ជូរអែម និងនំបញ្ចុក ។