ណាំង៉ូវ ត្រីចាប



១-គ្រឿងផ្សំ-ត្រីចាប ទម្ងន់២៥០ ក្រាម ១ក្បាល, ក្រូចណាំង៉ូវ (ក្រូចត្រាំ) ៥គ្រាប់, ទឹកណាំង៉ូវ ២ស្លាបព្រាបាយ, ដុំស៊ុបខ្នរ ១ដុំ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ជីរវ៉ាន់ស៊ុយហាន់ ១ទង, ទឹកស៊ុប ២កែវ។២-វិធីធ្វើ-ត្រី ធ្វើហើយលាងទឹកឱ្យស្អាត ហាន់ជា ៣កំណាត់។-យកគីមប៊ួយជ្រក់ចំនួន3គ្រាប់ មក ឈ្លីឱ្យបែកនៅក្នុងទឹកស៊ុប ហើយដាំឱ្យពុះ។ បន្ទាប់​មក ថែមទឹកណាំង៉ូវ។-ដាក់ត្រីចូល រហូតដល់ទឹកពុះមួយសា ទៀត សឹមបង់ ដុំស៊ុបខ្នរ និងទឹកស៊ីអ៊ីវ។ នៅ​ពេល​ត្រីឆ្អិនល្អហើយ ដួសដាក់ចាន ថែមក្រូចណាំង៉ូវ ដែលនៅសល់ចូល ហើយរោយ​ស្លឹក​ជីរពីលើ មុននឹងពិសារ ៕