មាន់កប់ស្ពៃខ្មៅ



គ្រឿងផ្សំស្ពៃខ្មៅ ៨ខាំ សកយកតែធាងមាន់មួយចំហៀង ប្រេងល្ងម្ស៉ៅស៊ុបទឹកស៊ីអ៊ីវស្ករសប្រេងខ្យងខ្ទឹមសចិញ្ច្រាំវិធីធ្វើស្រុះស្ពៃ ប្រហែល១០វិនាទី( ទឹកស្រុះដាំអោយពុះ ដាក់ទឹកក្បុងមួយចានចង្កិះនិងប្រេងឆាពីរបីដំណក់ ខ្ញុំនឹងនិយាយពីវិធីធ្វើទឹកក្បុង​នៅខាងក្រោម) រួចស្រង់ស្ពៃត្រាំក្នុងទឹកកក អោយត្រជាក់សព្វស្ពៃ ធ្វើរបៀបនេះ ស្ពៃនឹងស្រួយល្អ ហើយមិនមានជាតិល្វីង។ក្រោយពីត្រាំត្រជាក់សព្វហើយ ស្រង់ឡើងពូតទឹកចេញអោយអស់ រួចលាយទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ ប្រេងល្ងកន្លះស្លាបព្រាកាហ្វេ ម្ស៉ៅស៊ុប កន្លះស្លាបព្រាកាហ្វេ និងស្ករសមួយចិប។ លាយចូលគ្នា អោយសព្វទុកមួយឡែកអោយចូលជាតិ។មាន់ចំហុយអោយឆ្អិន បេះយកសាច់ រួចដាក់ខ្ទះ ដាក់ប្រេងឆាលីងខ្ទឹមសអោយក្រហម​ ចាក់សាច់មាន់ចូល ទើបដាក់ប្រេងខ្យងមួយស្លាបព្រាបាយ ម្ស៉ៅស៊ុបចូល និងភ្លក្សមើលបន្តិច ល្មមហើយ ទុកអោយត្រជាក់បន្តិច។លាយស្ពៃនិងសាច់មានឆាចូលគ្នា រួចតម្រៀបដាក់ចានទុកក្លាស្សេក្នុងទូទឹកកក។ អាចហូប​នៅពេលត្រជាក់ក៏បាន ឬទុកមួយយប់សិនក៏បាន ដើម្បីអោយចូលជាតិល្អ។***វិធីធ្វើទឹកក្បុង​***យកផេះបាតចង្ក្រាន មកកូរលាយទឹកធម្មតារូចទុកអោយរង ទើបសម្រឹតយកទឹករងថ្លាមកប្រើ។ តែប៉ុណ្ណឹងឯង