អាំង​សាច់​ភ្លៅ​ជ្រូក​ស្រូបទឹក​ឈី​ស​



គ្រឿងផ្សំៈ​​-​សាច់ជ្រូក​ភ្លៅ​ហាន់​ជា​ចំណិត​ក្រាស់ៗ ៥០០​ក្រាម​-​ក្រែ​ម​ខាប់ ១​ភាគ​២ វែក​សម្ល​​-​ឈី​ស កា​មំ​ប៊ែ​រ (Camembert) ១​ដុំ​ -​ស៊ុត​ក្រហម ១​-​បន្លែ​ប្រ៊ូ​ខូ​លី សណ្តែកបារាំង មើមដំឡូង​បារាំង​ស្ងោរ អេស​ប៉ា​រ៉ា​កាស់ ការ៉ុត​ស្ងោរ​រួមគ្នា ហើយ​យកមក​ផាត់​ជាមួយ​ប៊័រ​-​បន្ទះ​អាលុយមីញ៉ូម​​*​វិធី​ធ្វើ​១-​កម្តៅ​ចង្ក្រាន​ចំហុយ​ឲ្យ​ឡើង​សីតុណ្ហភាព ១៨០ អង្សា​សេ ដាក់​បន្ទះ​ចង្អើរ​នៅត្រង់​កណ្តាល​។​​២-​ដាក់​សាច់ជ្រូក​ភ្លៅ​ត្រួត​លើ​គ្នា​ក្នុង​ឧបករណ៍​សម្រាប់​ដុត រួច​ប្រើ​បន្ទះ​អាលុយមីញ៉ូម​បិទ ហើយ​ដាក់​ដុត​ក្នុង​ចង្ក្រាន​ពី ៨-១០​នាទី​។​​៣-​ដាក់​កម្តៅ​ក្រែ​ម​ខាប់​រហូតដល់​ពុះ ដោយ​ប្រើ​ភ្លើង​ពី​ខ្សោយ ទៅ​មធ្យម បន្ទាប់មក​ច​ញ្ច្រាំ​ឈី​ស (​កុំ​ភ្លេច​យក​សម្បក​ចេញ​) ដាក់ចូល​កូរ​ឲ្យ​រលាយ រួចហើយ​ដាក់​ស៊ុតមាន់​ពណ៌​ក្រហម ចូល​កូរ​ឲ្យ​សព្វ​ក្នុង​រយៈពេល ១​នាទី ហើយ​លើក​ចុះ​ត្រៀម​ទុក​មួយអន្លើ​។​​៤-​ចុងក្រោយ​គេ​ដាក់​សាច់ជ្រូក​ភ្លៅ​ដុត និង​បន្លែ​ត្រឡប់​ជាមួយ​ប៊័រ រួច​ស្រូប​ទឹកជ្រលក់​ចាត់ទុកជា​ការ​ស្រេច​៕