ស្ងោរ​សាច់ជ្រូក​លាយ​ដូងទុំ​



​*​គ្រឿងផ្សំ​ដូងទុំ ១ ផ្លែ (​យកតែ​សាច់ដូង​) ផ្លែ​ម៉ា​រ៉ុង ៣២០ ក្រាម គ្រាប់​ឈូក ៤០ ក្រាម សាច់ជ្រូក (​សាច់​សុទ្ធ​) ៤៨០ ក្រាម ផ្លែ​ពុទ្រា ២ គ្រាប់ និង​អំបិល​បន្តិចបន្តួច​។​*​វិធី​ធ្វើ​១-​ស្រុស​សាច់ជ្រូក​នឹង​ទឹក​ក្តៅ និង ស្រង់​ចេញ​ទុក​ប្រើការ​។​​ ​២-​ហាន់សាច់​ដូង​ជា​បន្ទះ​ធំៗ លាង​ផ្លែ​ម៉ា​រ៉ុង គ្រាប់​ឈូក និង​ផ្លែ​ពុទ្រា ឲ្យ​ស្អាត​ទុក​ប្រើការ​។​​ ​៣-​ដាក់​ទឹក​ក្នុង​ឆ្នាំង​ស្ងោរ ៩​កែវ ដាំ​ឲ្យ​ពុះ រួចហើយ​ចាក់​គ្រឿងផ្សំ​ចូល​ទាំងអស់ (​លើកលែងតែ​អំបិល​) ដោយ​ស្ងោរ​រម្ងាស់ ២០​នាទី (​ប្រើ​ភ្លើង​ធុន​កណ្តាល​) បន្ទាប់មក​ត្រូវ​ប្រើ​ភ្លើង​ហ៊ឹមៗ ដោយ​ស្ងោរ​រម្ងាស់​រយៈពេល​ប្រហែលជា ២ ម៉ោង​កន្លះ ទើប​បង់អំបិល​ចូល និង​ដួស​ដាក់​ចានគោម យកមក​ទទួលទាន​។​