សម្ល​ម្ជូរយួន​​



+ គ្រឿងផ្សំៈ​- ត្រី​រ៉ស​ ​ ​១ ក្បាល​- ប៉េង​បោះ​ ​ ​២ ផ្លែ​ - ក្រអៅ​ឈូក​ ​៣ ដើម​- ត្រឡាច​ ​ ​១/២ ផ្លែ​- ម្នា​ស់ ​ ​១/៤ ផ្លែ​- ជីនាងវង និង​ជី​បន្លា​ ​០.៥ ខាំ​- អំពិល​ទុំ​ ​ ​២ ខាំ​- ម្សៅ​ស៊ុប ម៉េក​គី​ ​២ ស្លាបព្រា​កាហ្វេ​- ទឹកត្រី​ ​ ​១-២ ស្លាបព្រា​បាយ​+ របៀប​ធ្វើៈ​លាង​ត្រី​ឲ្យ​ស្អាត កាត់​ជា​កង់ៗ រួច​បំពង​ឲ្យ​ស្រួយ​ទុក​មួយ​អន្លើរ ។ ខ្ទឹមស​ចិញ្ជ្រាំ​បំពង​ឲ្យ​ឈ្ងុយ​ទុក​មួយ​អន្លើរ ។ ដាំទឹក​ឲ្យ​ពុះ ដាក់​ត្រឡាច ក្រអៅ​ឈូក ម្នា​ស់ ទុក​ឲ្យ​ពុះ​ម្តងទៀត ទើប​ដាក់​ប៉េង​បោះ ហើយ​ផ្សំ​គ្រឿង​ដោយ​ប្រើ ម្សៅ​ស៊ុប ម៉េក​គី ទឹកត្រី អំពិល​ទុំ ភ្លក្ស​ឲ្យ​ត្រូវ​មាត់​បន្ទាប់​មក​ដា​ក់​ត្រី ជី និង​ខ្ទឹមស​ដែល​បំពងរួច​ជា​ការ​ស្រេច ៕