+ គ្រឿងផ្សំ- ត្រីចិន ១ ទម្ងន់ប្រមាណ ៥០០ ក្រាម- ស៊ីអ៊ីវស ២ ស្លាបព្រាបាយ - គល់ស្លឹកគ្រៃហាន់ស្តើងៗ ២ គល់- ខ្ទឹមក្រហមហាន់ស្តើង ៤-៥ មើម- ខ្ញីហាន់ជាចម្រៀកសរសៃល្អិតៗ ស្លាបព្រាបាយ- ស្លឹកក្រូចសើចហាន់ឲ្យល្អិត ១ សន្លឹក- ម្ទេសអាចម៍សត្វហាន់ឲ្យល្អិត ១០ គ្រាប់- ទឹកត្រី ៨០ ក្រាម- ទឹកក្រូឆ្មារ ១០០ ក្រាម- ស្ករស ៣០ ក្រាម- បង្គាស្រស់ ១០០ ក្រាម (ដុតឲ្យឆ្អិន ហើយខ្វេះយកតែសាច់ហាន់ល្អិត)- ដូងកោស ២០ ក្រាម- កម្ទេចនំប៉័ង ២០ ក្រាម- ស្លឹកជីរសម្រាប់រោយតុបតែងលម្អ- ស្លឹកចេក អាលុយមីញ៉ូមហ្វយ សម្រាប់វេចខ្ចប់អាហារ បន្លែសល់ដូចជា ត្រប់ ត្រសក់ ស្ពៃបូកគោ សណ្តែកកួរ ។ល។+ វិធីធ្វើស្រកាត្រីឲ្យស្អាត វះពោះចេញលាងឲ្យស្អាត រួចអង្កន់ទាំងសងខាង រួចប្រឡាក់ជាមួយទឹកស៊ីអ៊ីវស ។ បន្ទាប់មក យកត្រីខ្ទប់នឹងស្លឹកចេកឲ្យជិត និងចុងក្រោយគេខ្ទប់ដោយអាលុយមីញ៉ូមហ្វយ ទើបយកទៅដុតឲ្យឆ្អិន ។លាយទឹកក្រូចឆ្មារ ទឹកត្រី ស្ករស កូរចូលគ្នាឲ្យសព្វ រួចភ្លក្សរសជាតិតាមចំណូលចិត្ត បន្ទាប់មកបង់ខ្ទឹមក្រហម ស្លឹកគ្រៃ ខ្ញី ស្លឹកក្រូចសើច ម្ទេស ច្របល់ចូលគ្នាឲ្យសព្វ រួចដួសស្រោចលើត្រី រោយស្លឹកជីរ ទទួលទានជាមួយបន្លែស្រស់ និងបងក្គាបំពងគ្រឿង ។វិធីធ្វើបង្គាបំពងគ្រឿង គឺលាយបង្គាចិញ្ច្រាំជាមួយនឹងសាច់ដូងកោសឲ្យសព្វ បន្ទាប់មកដាក់កម្ទេចនំប៉័ងច្របល់ឲ្យសព្វ រួចបំពងក្នុងប្រេងឆាច្រើនរហូតដល់ឡើងពណ៌លឿងទាំងសងខាង ទើបដួសស្រង់ទុកឲ្យស្រស់ខ្លាញ់ ៕