សួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះដែលខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបធ្វើឲ្យ YouTube channel របស់យើងដែល Suspended បានមកវិញ។ ហើយវិធីនេះវាមិនមានប្រសិទ្ធិភាព 100% នោះទេ អាស្រ័យទៅលើ Channel របស់យើងមានកំហុសឆ្គងជាមួយ YouTube តិចឬ ច្រើន។ ខ្ញុំបានសាកធ្វើជាមួយ Channel របស់ខ្ញុំចំនួន៤ ហើយខាង YouTube បានបើកឲ្យខ្ញុំបានចំនួន២ Channel ។ ឥឡូវសូមចាប់ផ្តើមទាំងអស់គ្នា
ចំនុចទី១ យើងត្រូវចូលទៅបំពេញ Form ស្នើសុំបើក Channel របស់យើងវិញ សូមចុចទីនេះ សម្រាប់តំណភ្ជាប់ទៅកាន់ Form
ចំនុចទី២ ការបំពេញ Form សូមមើលរូបខាងក្រោម
– ត្រង់ចំនុច Email address you use to sign in to your Google Account * គឺយើងត្រូវយក Email Google Plus Page របស់យើង ឧទាហរណ៍ khmermakemoneyonline@pages.plusgoogle.com អ្នកអាចរកបានដោយចូលទៅកាន់ Settings ក្នុង Google Plus Page ហើយ Scroll ចុះក្រោមបន្តិចអ្នកនឹងឃើញ (សូមមើលវីដេអូ)
– ត្រង់ចំនុច Email address we can use to contact you * គឺដាក់ Gmail យើងធម្មតា
– ត្រង់ចំនុច Reason * គឺជាចំនុចដែលសំខាន់បំផុត ដែលយើងត្រូវសរសេរប្រាប់ពីហេតុផល ដល់ខាង YouTube Team សុំឲ្យគេបើក Channel ឲ្យវិញ។ អ្នកអាចសរសេរដូចខ្ញុំខាងក្រោមនេះ
“Dear YouTube,
I think that my channel should have not been terminated because I have followed YouTube community guidelines and copyright very carefully. Can you please check my channel again to see people wrongly flagged my videos.
Sincerely,
Khmer Make Money Online”
បន្ទាប់ពី Submit រួចហើយក្នុងរយៈពេល ២៤ ម៉ោង YouTube Team នឹងឆ្លើយតបមកវិញថាអាចបើកឬ មិនបើក Channel ឲ្យយើង។ រូបខាងក្រោមនេះខាង YouTube Team បានឆ្លើយតបមកខ្ញុំវិញថាបើក Channel ឲ្យខ្ញុំវិញ។