ឱសថ ១០ ប្រភេទដើម្បីព្យាបាលជម្ងឺឈឺបំពង់ក



ជំងឺឈឺកដែលកើតឡើងនៅពេលអ្នកមានបញ្ហាជាមួយការលេបទឹកមាត់ គ្រុន ឈឺក្បាលនិងឈឺឆ្អឹងព្រមទាំងសាច់ដុំគឺជាសញ្ញាបង្ហាញពីការចុះខ្សោយប្រព័ន្ធសុំា។ អារម្មណ៏នៃការស្កៀបនៅក្នុងបំពង់កដែលអ្នកមានគឺជាការរលាកដ៏ខ្លាំងបំផុតក្នុងកំឡុងពេលខែត្រជាក់ ហើយថែមទាំងធ្វើអោយយើងអស់កំលាំងពេញមួយថ្ងៃ។ នៅពេលមានការរលាកបំពង់កនិងអាមីដាល់(ដុំសាច់មួយគូនៅខាងក្រោយរវាងគ្រីសនីនិងមាត់)​ វាជារឿងដែលល្អបំផុតដែលត្រូវព្យាបាលដោយធម្មជាតិហើយមិនត្រូវលេបប្រភេទថ្នាំ antibiotics ដែលជារឿយៗធ្វើអោយញៀននោះទេ។ អ្នកគួរប្រើឱសថបែបធម្មជាតិដែលនឹងជួយអ្នកកាត់បន្ថយនូវជំងឺឈឺបំពង់កបាន។​
ឱសថមួយដែលគេប្រើប្រាស់ជាយូរមកហើយគឺ ទឹកអំបិល៖នៅក្នុងទឹកមួយកែវចំណុះ 200 មីលីលីត្រ ដាក់លាយអំបិលមួយស្លាបព្រាបាយ។ អ្នកគួរផឹកទឹកដែលលាយនេះដោយក្រេបបន្តិចម្តងៗរហូតដល់អ្នកមានអារម្មណ៏ប្រសើរ។ អ្នកគួរតែអនុវត្តន៏បែបនេះអោយបានពីរបីដងក្នុងមួយថ្ងៃ។
ឱសថមួយប្រភេទទៀតដែលអ្នកអាចប្រើប្រាស់បានគឺ ខ្ទឹមស៖វាគឺជាប្រភេទអង់ទីបីយោទិច (ថ្នាំសំលាប់មេរោគ) ដែលសំលាប់នូវបាក់តេរី វីរុស និង មេរោគផ្សិត។ នៅពេលអ្នកមានអារម្មណ៏ថា ស្អារក អ្នកគួរញុំាខ្ទឹមសពីរបីកំពឹស។ អ្នកអាចរៀបចំមធ្យោបាយដ៏មានប្រសិទ្ធិភាពសំរាប់ជំងឺឈឺបំពង់កបាន។ នៅក្នុងទឹកក្តៅត្រជាក់មួយពែង ដាក់បន្ថែមខ្ទឹមបារាំងដែលម៉ត់ពីរបីកំពឹស។ បន្ទាប់ពីរយះពេលពីរបីម៉ោងក្រោយមក អ្នកត្រូវសំរឹតយកទឹករបស់វា។ ហើយអ្នកត្រូវខ្ពុលមាត់ជាមួយនឹងទឹកនោះអោយបានពីរបីដងក្នុងមួយថ្ងៃ។
ឱសថមួយប្រភេទទៀតដែលអ្នកអាចប្រើប្រាស់សំរាប់ការឈឺកបានផងដែរនោះគឺ ទឹកស៊ីរ៉ូខ្ទឹមបារាំង៖នៅក្នុងកែវមួយដាក់ចំណិតខ្ទឹមបារាំងចូលរហូតដល់ទឹកកាចមាត់កែវហើយដាក់ ក្រូចឆ្មា និងទឹកឃ្មុំមួយស្លាបព្រាបាយចូល។ ទុកវានៅកន្លែងងងឹតហើយត្រជាក់ប្រហែលជា ១០ ម៉ោង​រហូតដល់ខ្ទឹមបារាំងចេញទឹក។ សំរឹតយកទឹករបស់វាដាក់ក្នុងដបហើយផឹកវាមួយស្លាបព្រាបាយរៀងរាល់ ២ ម៉ោងម្តង។
មធ្យោបាយមួយទៀតដែលអ្នកអាចប្រើគឺ ទឹកខ្មេះប៉ោម៖នៅពេលអ្នកមានអារម្មណ៏ថាមានរោគសញ្ញាឈឺបំពង់ក យើងសូមណែនាំអ្នកអោយខ្ពុលមាត់ជាមួយទឹកខ្មេះប៉ោម។ នៅក្នុងទឹកក្តៅឧណ្ហៗមួយកែវ ដាក់ទឹកខ្មេះប៉ោមបីស្លាបព្រាបាយហើយធ្វើការខ្ពុលម៉ាត់ជាមួយទឹកផ្សំនោះ។
ការឆ្ពុងគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពសំរាប់ការឈឺបំពង់កផងដែរ៖អ្នកត្រូវដាំទឹកពុះបីកែវហើយដាក់ក្រូចឆ្មា និងខ្ញីចូល។ ទុកវាអោយត្រជាក់បន្តិចហើយសាកល្បងឆ្ពុងពេលដែលវានៅរាងក្តៅ។ ហើយអ្នកត្រូវគ្រប់ដណ្តប់ដោយកន្សែងអោយជិតហើយស្រូបយកផ្សែងឆ្ពុងនោះតាមមាត់ឬច្រមុះ។ អ្នកត្រូវធ្វើបែបនេះពី ៥ ទៅ ១០នាទី។
ប្រសិនបើអ្នកចង់បានមធ្យោបាយផ្សេងដើម្បីព្យាបាលជំងឺឈឺបំពង់ក សាកល្បងប្រើតែខ្ញីដែលហិល៖វាជួយសំរួលដល់ចលនានិងកាត់បន្ថយស្ត្រេសដែលជាការព្យាបាលដ៏ល្អក្នុងរដូវរងារ។ អ្នកត្រូវការខ្ញីដែលស្រស់និងម៉ត់ល្អមួយស្លាបព្រាបាយ ទឹកឃ្មុំមួយស្លាបព្រាបាយ ទឹកក្រូវឆ្មានិង ទឹកក្តៅ ២៥០ មីលីលីត។ ដាក់ខ្ញីស្រស់នៅក្នុងចានគោមហើយចាក់ទឹកក្តៅចូល។ នៅពេលវាស្ទើរតែត្រជាក់ហើយ អ្នកអាចដាក់ទឹកក្រូចឆ្មា និងទឹកឃ្មុំ។ អ្នកគ្រាន់តែក្រឡុកវាហើយផឹកអោយបានរហ័សតាមដែលអាចធ្វើទៅបាន។
អ្នកក៏អាចសាកល្បងព្យាបាលជំងឺឈឺកដោយប្រើក្រូចឆ្មា៖ប្រសិនបើអ្នកញុំាចំណិតក្រូចឆ្មាពីរចំណិត តែដោយគ្មានសំបក អ្នកនឹងរារាំងការកើតឡើងនៃរោគឈឺបំពង់កហើយ។
មធ្យោបាយដ៏ងាយស្រួលបំផុតគឺធ្វើភេសជ្ជះដោយប្រើទឹកដោះគោនិងដើមឧបឈើយ (ស៊ីណាមិន)៖អ្នកត្រូវដាក់បញ្ចូលស្ករសរ សូដា និងដើមឧបឈើយបន្តិច(ស៊ីណាមិន cinnamon)។ នៅពេលអ្នកបញ្ចប់វាហើយ ដាក់ទឹកដោះគោ ២៥០ មីលីលីតចូល។ ដោយគ្រាន់តែកូរវាហើយផឹកទៅបានទៅហើយ។
ក្រូចឆ្មា ខ្ញីនិង ទឹកឃ្មុំ៖នៅក្នុងកែវមួយ ចិត្តចំណិតក្រូចឆ្មា និងខ្ញីជាចំណិតស្តើងៗ ហើយបន្ថែមទឹកឃ្មុំចូល។ បិទកែវអោយជិតហើយដាក់វាក្នុងទូទឹកកក។ ការផ្សំនេះនឹងក្លាយទៅជាចាហួយ។ យកចាហួយដែលបានពីការផ្សំនោះមួយស្លាបព្រាបាយ ដាក់ក្នុងកែវហើយចាក់ទឹកក្តៅចូលនឹងផឹក។  

អ្នកត្រូវញុំាវីតាមីនសេ៖វីតាមីននេះនឹងជួយអ្នកប្រឆាំងនឹងជំងឺឈឺបំពង់ក និងរោគគ្រុនផ្តាសាយ។ វានឹងជួយពង្រឹងប្រព័ន្ធភាពសុំារបស់អ្នកបាន។