វិធី​លឿន​បំផុត​៤ ​យ៉ាង​ដើម្បី​បញ្ឈប់​ការ​គេង​ស្រមុក


2-fat
វា​ជា​ការ​សប្បាយ​ និង​រោលរាល ពេល​ដែល​អ្នកធ្វើ​ឲ្យ​មាន​សំឡេង​រំខាន​នៅ​លើ​គ្រែ ប៉ុន្តែ សំឡេង​ងូ​ងៗ និង​សូរ​ក្រេតក្រត​ៗ មិនមែនជា​សំឡេង​ សិច​ស៊ី នៅក្នុង​ចិត្ត​អ្នក​នោះទេ។ សូម​ព្យាយាម​និង​អនុវត្តតាម​គន្លឹះ ទាំងនេះ​ដើម្បី​បញ្ឈប់​ការ​គេង​ស្រមុក​របស់​អ្នក​៖
១. បន្ថយ​ទម្ងន់​របស់​អ្នក​




នៅក្នុង​ការសិក្សា​បាន​បង្ហាញថា ៥០% នៃ​មនុស្ស​លើស​ទម្ងន់ តែងតែមាន​បញ្ហា​គេង​ស្រមុក ជាង​មនុស្ស​ដែលមាន​ទម្ងន់​ធម្មតា​។ បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ជាតិ​ខ្លាញ់​បាន​ផ្ទុក​នៅក្នុង​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​របស់​អ្នក​ដែល​អាច​រាំងស្ទះ​ដល់​ការដកដង្ហើម។ វេជ្ជបណ្ឌិត​បាន​និយាយថា “​ការបន្ថយ​ទម្ងន់​តែ ២ ទៅ ៣​គីឡូក្រាម​ក៏​អាចធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​”​។​
២. លះបង់​ចោល​ទម្លាប់​អាក្រក់​ពីរ គឺ​ផឹក​គ្រឿង​ស្រវឹង និង​ជក់បារី​
3-vices
តាម​ការសិក្សា​ពី​សាកលវិទ្យាល័យ ហា​វើដ បាន​បញ្ជាក់​ថា អ្នក​ជក់បារី អាច​មាន​បញ្ហា​គេង​ស្រមុក ២​ដង​ច្រើនជាង​អ្នក​ដែល​មិន​ជក់បារី។ ការជក់បារី​ធ្វើ​ឲ្យ​រំខាន​ដល់​ប្រព័ន្ធ​ខ្យល់​ចេញចូល​ក្នុង​ច្រមុះ​របស់​អ្នក ធ្វើ​ឲ្យ​ថយចុះ​ចរន្ត​ខ្យល់ បណ្ដាល​ឲ្យ​ពិបាក​ក្នុងការ​ដកដង្ហើម​តាម​ច្រមុះ។
ការសេព​គ្រឿង​ស្រវឹង​គឺ​មិនមែន​ជំនួយ​ដល់​ការ​គេង​នោះទេ​។ នៅក្នុង​ការសិក្សា​ពី​ប្រទេស​អាល្លឺម៉ង់ បុរស​ម្នាក់​ដែល​បាន​ផឹក​គ្រឿង​ស្រវឹង​មុន​ពេល​គេង ស្រមុក​ខ្លាំង​ជាង​ និង​លឺ​ជាង​អ្នក​ដែល​មិនបាន​ផឹក​គ្រឿង​ស្រវឹង​មុនពេល​គេង។
គ្រឿង​ស្រវឹង ធ្វើ​ឲ្យ​សាច់ដុំ​របស់​អ្នក​ធូរស្រាល រារាំង​ដល់​ចរន្ត​ខ្យល់​ក្នុង​បំពង់ក​របស់​អ្នក​។ អ្នក​គួរតែ​ផឹក​គ្រឿង​ស្រវឹង ២​ទៅ​៣​ម៉ោង​មុន​ពេល​អ្នក​ទៅ​គេង។
៣. កុំ​គេង​ផ្ងារ
4-back-sleeper
គេង​ផ្ងារ​អាច​ជំរុញ​ឲ្យ​អ្នក​បង្កើន​ឱកាស​គេង​ស្រមុក​នៅ​ពេល​យប់។ ការ​គេង​បែបនេះ​ធ្វើ​ឲ្យ​ផ្លូវដង្ហើម​របស់​អ្នក​មិន​សូវមាន​ស្ថិរភាព ​និង​ងាយស្រួល​ធ្លាក់​ចុះ។ ដំណោះស្រាយ​គឺ “​គេង​ចំហៀង​”​។ ឆ្លងតាម​ការសិក្សា​ពី​ប្រទេស​ហុល្លង់​បាន​បញ្ជាក់ថា​វិធី​គេង​ចំហៀង គឺ​ធ្វើ​ឲ្យ​អ្នក​មិនសូវ​គេង​ស្រមុក​ជាង​អ្នក​ដែល​គេង​ផ្ងារ។
៤. បញ្ចេញ​សំឡេង​ខ្លាំង​ឲ្យ​បាន​ញឹកញាប់​
5-singing
បញ្ចេញ​សំឡេង​ខ្លាំង​ក្នុង​ន័យ​ស្រែកច្រៀង លេង​កម្សាន្ត ឲ្យ​បាន​ញឹកញាប់​អាច​ជួយ​អ្នក​កាត់បន្ថយ​ការ​គេង​ស្រមុក របស់​អ្នក​ជាង​អ្នក​ដែល​បិទមាត់​មិន​បញ្ចេញ​សំឡេង​អ្វី​សោះ។ តាម​ការសិក្សា​បាន​បង្ហាញ​ថា ការ​ស្រែក​ច្រៀង​អាច​ពង្រឹង​សាច់ដុំ​ក្រអូមមាត់ ​និង​បំពង់ក​ខាងលើ​របស់​អ្នក។ ដូច្នោះ​វា​មិន​រាំងស្ទះ​ដល់​ផ្លូវ​ខ្យល់​របស់​អ្នក។

ជា​រៀងរាល់​យប់​ ប្រសិនបើ​អ្នក​ មាន​សំណាង ​ការ​គេង​របស់​អ្នក​គឺជា​ព្រឹត្តិការណ៍​មួយ​ធម្មតា​ទាំងស្រុង។ ប៉ុន្តែ​ជា​ញឹកញាប់​អ្នក​អាច​ជួបប្រទះ​ឥរិយាបថ​ដ៏​ចម្លែក​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យល់​ច្រឡំ ​និង​ចម្លែក​ក្នុង​ចិត្ត តែ​សូម​កុំ​បារម្ភ យើង​បាន​រៀបចំ​ព័ត៌មាន​សម្រាប់​រឿង​ប្លែក​ដែល​កើតមានឡើង​ចាប់តាំង​ពី​អ្នក​បិទ​ភ្នែក​គេង ហើយ​ភាគច្រើន​គឺ​វា​មាន​លក្ខណៈ​ធម្មតា​នោះ​ទេ